មន្រ្តីគ្រប់គ្រងការវាយតម្លៃហានិភ័យ (ជាន់ខ្ពស់) - ០១ នាក់


Company Outsourcing(Cambodia)inc
Type Private Limited Company
Function
Employees 100
Location PhnomPenh
Position Title មន្រ្តីគ្រប់គ្រងការវាយតម្លៃហានិភ័យ (ជាន់ខ្ពស់) - ០១ នាក់ Level Middle
Hiring 1 Salary Negotiable
Sex Male/Female Age 22
Public Date 2020-12-14 Closing Date 2020-12-31
Term Contract Qulification Bachelor-Degree
Language English Language Level Good
Location Phnom Penh Benefit

Job Description

មន្រ្តីគ្រប់គ្រងការវាយតម្លៃហនិភ័យ ជាន់ខ្ពស់ គឺទទួលខុសត្រូវចម្បងក្នុងការ រៀបចំផែនការ ចាត់ចែង និងការកំណត់ការវាយតម្លៃហានិភ័យប្រតិបត្តិការ និងហានិភ័យការកេងបន្លំ ដើម្បីឲ្យប្រាកដថា ហានិភ័យដែលពាក់ព័ន្ធឬប៉ះពាល់ដល់ធនាគារ ហត្ថា ត្រូវបានដោះស្រាយ និងកំណត់ឲ្យបានទាន់ពេលវេលា និងប្រាកដថាហានិភ័យនោះត្រូវបានគ្រប់គ្រងឲ្យបានល្អ ។ តួនាទីនេះផងដែរនិងជួយប្រធានឬនាយកគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការកេងបន្លំដើម្បីប្រាកដថាបុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងធនាគារ ហត្ថា អាចយល់ដឹងពីរបៀបគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការការពារ ទប់ស្កាត់ហានិភ័យទាំងនោះ ។

 

Duties and Responsibilities

 

  • វាយតម្លៃ និងវិភាគហានិភ័យលើផលិតផល សេវាកម្មនិងដំណើរការថ្មីៗនិងការធ្វើបច្ចុប្បន្នភាពនៃនីតិវិធីព្រមទាំងផ្តល់អនុសាសន៍ ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានឡើង។
  • វិភាគរកឫសគល់បញ្ហានៃហានិភ័យនិងផ្តល់អនុសាសន៍ ដើម្បីទប់ស្កាត់ហានិភ័យទាំងនោះកុំឲ្យកើតឡើងវិញម្តងទៀតនាពេលអនាគត។
  • បង្កើតវប្បធម៌ការពារហានិភ័យប្រតិបត្តិការ និងការកេងបន្លំ ទៅដល់បុគ្គលិកធនាគារ ហត្ថា ទាំងអស់ព្រមទាំងពង្រឹងសមត្ថភាពក្រុមការងារ ដើម្បីឲ្យការងារមានប្រសិទ្ធិភាពនិងឯករាជ្យភាពការងាររបស់ពួកគាត់។
  • ជួយនាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការកេងបន្លំក្នុងការកំណត់កម្រិតហានិភ័យ (Risk Limit, Risk Appetite and threshold) ក្នុងធនាគារ ហត្ថា។
  • ជួយម្ចាស់ហានិភ័យក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការកេងបន្លំ ឲ្យស្របតាមគោលនយោបាយ និងនីតិវិធី របស់ធនាគារ ហត្ថា។
  • ដឹកនាំ និងជួយម្ចាស់ហានិភ័យក្នុងការវាយតម្លៃហានិភ័យដោយខ្លួនឯងនិងការគ្រប់គ្រង (RCSA)។
  • ត្រួតពិនិ្យ និងផ្ទៀងផ្ទាត់របាយការណ៍ដែលរៀបចំដោយមន្ត្រីគ្រប់គ្រងការវាយតម្លៃហានិភ័យ។
  • រៀបចំរបាយការណ៍វាយតម្លៃហានិភ័យប្រតិបត្តិការប្រចាំខែជូនថ្នាក់គ្រប់គ្រង។

Job Requirement

  • បរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែក ធនាគារ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច ឬជំនាញដែលពាក់ព័ន្ធ។
  • ត្រូវមានបទពិសោធន៍ការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារយ៉ាងតិច ០២ឆ្នាំ (បទពិសោធន៍ខាង សវនកម្ម ប្រតិបត្តិតាម ត្រូវបានលើកទឹកចិត្ត)។
  • មានចំណេះដឹងពាក់ព័ន្ធផ្នែកគ្រប់គ្រងហានិភ័យ និងការវាសវែងហានិភ័យ។
  • មានជំនាញវិភាគ ដោះស្រាយ ទំនាក់ទំនង និងសម្របសម្រួលបានល្អ។
  • អាចប្រើប្រាស់កម្មវិធីកុំព្យួទ័រដូចជា Ms. Office (Word, Excel &Power Point) Email, Internet and Core Banking System ។
  • មានចំនេះដឹងភាសាអង់គ្លេសស្ទាត់ជំនាញ។

How to Apply:

បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យស្នើសុំបម្រើការងារ ឬប្រវត្តិរូបសង្ខេប (ភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត) មកកាន់យើងខ្ញុំ តាមរយៈអ៊ីម៉ែល៖ career@hatthabank.com ឬអញ្ជើញមកដាក់ពាក្យបម្រើការងារនៅតាមការិយាល័យសាខាណាមួយដែលនៅជិតលោកអ្នកបំផុត។